រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ មួយគ្រឿងដំបូងបង្អស់ បានបង្អួតរាងនៅក្នុងប្រទេសកម្ពុជា តាមរយៈការនាំចូលពីហ្គារាសលក់រថយន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ ។

Prius Prime នេះ ជារថយន្តប្រភេទ Plug-in Hybrid ដែលដំណើរការដោយប្រើសាំងផង អាគុយផង និង សាកភ្លើងផង ។ វាបំពាក់ម៉ាស៊ីនចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ និង ប្រអប់លេខអូតូ CVT ហើយប្រើប្រព័ន្ធប៉ុងមុខ FWD ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។ មិនតែប៉ុណ្ណោះ វាក៏អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានរហូតដល់ទៅចម្ងាយ ៤០ គីឡូម៉ែត្រទៀតផង ។

រថយន្ត Prius Prime ដែលនាំចូលមកលក់នោះ មានតួខ្លួនខាងក្រៅពណ៌សកាំម៉ៃ តែផ្នែកខាងក្នុងពណ៌ខ្មៅ ហើយជារថយន្តប្រភេទ Full Option ។ វាមានការរចនាយ៉ាងទំនើប និង លេចធ្លោខុសប្លែកពីរថយន្ត Prius ធម្មតា ហើយក៏បំពាក់ Option ពិសេសៗមកជាច្រើន ដូចជា ចង្កៀងគុជ ៤ , កុងទ័របាញ់លើកញ្ចក់ (Head-up Display) , Pre-collision Warning , Lane Keeping Assist , សាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ , សេនស័រចូលចត , កាមេរ៉ាមើលក្រោយ និង កញ្ចក់ក្រោយរាងមេអំបៅ ជាដើម ។

រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់នៅលើទីផ្សារបរទេសក្នុងតម្លៃប្រហែល ២៧ ០០០ ទៅ ៣០ ០០០ ដុល្លារ ប៉ុន្តែតម្លៃលក់លើទីផ្សារប្រទេសកម្ពុជា ត្រូវហ្គារាសខាងលើបង្ហើបឱ្យដឹងថាប្រមាណខ្ទង់ ៥ ម៉ឺនដុល្លារស្តើង ៕
















រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ ត្រូវបានដាក់លក់នៅលើទីផ្សារបរទេសក្នុងតម្លៃប្រហែល ២៧ ០០០ ទៅ ៣០ ០០០ ដុល្លារ ប៉ុន្តែតម្លៃលក់លើទីផ្សារប្រទេសកម្ពុជា ត្រូវហ្គារាសខាងលើបង្ហើបឱ្យដឹងថាប្រមាណខ្ទង់ ៥ ម៉ឺនដុល្លារស្តើង ៕















No comments:
Post a Comment