Monday, June 24, 2019

អ្នកជំនាញ វិភាគមូលហេតុបាក់រលំអគារ 7ជាន់ នៅក្រុងព្រះសីហនុ

ជាការពិតណាស់កាលពីព្រឹកថ្ងៃទី 22 ខែមីថុនា នេះមានការដួលរលំអគារ 7ជាន់នៅក្រុងព្រះស៊ីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
មូលហេតុដែលបណ្តាលឲ្យបាក់រលំអគារមួយនេះគឺដោយសារកម្លាំងខ្យល់កន្ទ្រាក់កាលពីយប់ និងសំណង់មិនរឹងមាំរបស់អគារនេះផ្ទាល់ដែលអ្នកជំនាញម្នាក់ដែលជាវិស្វករសំណង់បានធ្វើការវិភាគដូចខាងក្រោម៖

“អគារដែលបាក់កំឡុងពេលសាងសង់ ជាទូរទៅកម្រកើតឡើងដោយសារកំហុសឌីសាញណាស់ ត្បិតពេលឌីសាញគេតែងគិតបន្ទុកមនុស្សយ៉ាងហោចណាស់ក៏4-5នាក់ដែរក្នុង១ការ៉េ។ មានន័យថាបើអគារ1000ការ៉េគឺត្រូវមានមនុស្សយ៉ាងហោច4000-5000នាក់មកឈរពីលើដែរ, តែកំឡុងពេលសាងសង់គឺពុំមានទេ។
ការបាក់បែបនេះ ជាទូរទៅគឺបាក់ដោយសារខ្វះរឺខុសបច្ចេក្ខទេសក្នុងការតំឡើង (installation method) រឺកំហុសក្នុងការគ្រប់គ្រងការដ្ឋាន ដោយមិនបានពិនិត្យចំនុចសំខាន់ៗដែលអាចមានគ្រោះថ្នាក់ (critical points).

អគារដែកជាទូរទៅមានភាពយោលខ្លាំងជាងអគារបេតុង, តែអគារនេះប្រហែលមិនយោលខ្លាំងទេមុនពេលបាក់ ត្បិតបើមានកំរិតយោលខ្លាំងនោះកម្មករនឹងដឹងមុន ហើយរត់ចេញ។ មិនយោលខ្លាំងមែនតែដោយសារបន្ទុកឥដ្ឋរាប់តោនជាមួយនឹងរំយោលតិចតួច ក៏បានបង្កើតថាមពលខ្លាំងទាញអគារទាំងមូលអោយរលំទៅម្ខាងបានដែរ។

បើតាមមើលតាមរូបភាព សសរអគារនេះដូចជា I-Beam មិនមែន H-Beam ។ បើពិតដូច្នេះមែន នោះវាជាកំហុសធំ១ដែរ ត្បិត I-Beam មានភាពរឹងមាំតែមុខម្ខាង ឯម្ខាងទៀតខ្សោយខ្លាំង។ បើភាពយោលនៃអគារងាកទៅទិសដែលសសរI-Beamមានភាពខ្សោយហើយអ្នកឌីសាញមិនបានប្រើខ្សែរកាបរឺធ្នឹងទ្រេត(diagonal members)ដើម្បីជួយពង្រឹងទេ នោះការបាក់ដោយសារ sway-structure នឹងកើតមានឡើង។ វាជាកំហុសឌីសាញ១ដែលអ្នកឌីសាញភាគច្រើនមិនបានគិតដល់។
នៅទីផ្សារI-BeamមានតំលៃធូរជាងH-Beamច្រើនគួរសមដែរ។
Just share my small knowledge in building structure” .

No comments:

Post a Comment