Thursday, July 18, 2019

មុខងារ​មួយលើ YouTube អាចរកបានដល់ ៤០០ ដុល្លារក្នុងមួយនាទី

ក្នុងកម្មវិធី VidCon ដែល​ជា​សន្និសីទ​ប្រចាំ​ឆ្នាំ​និយាយ​អំពី​វីដេអូ​នៅ​លើ​អនឡាញ បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ YouTube ក៏​​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ ហើយ​​លោក Neal Mohan ប្រធាន​ផ្នែក​ផលិតផល​ YouTube បាន​និយាយ​អំពី​ការ​បន្ថែម​នូវ​​មុខងារ​រក​លុយ​ថ្មីៗ​លើ YouTube សម្រាប់​ឲ្យ​ YouTuber ប្រើ​ប្រាស់ ជា​ជាង​ការ​ពឹង​ផ្អែក​តែ​លើ​ផ្ទាំង​ពាណិជ្ជកម្ម​មួយ​មុខ។

មុខងារ​រក​លុយ​ថ្មីៗ​ដែល YouTube បាន​លើក​ឡើង​មាន​ដូច​ជា​ ការ​លក់​ផលិតផល​​ផ្ទាល់​ខ្លួន​របស់ YouTuber ម្នាក់ៗ, ការ​បន្ថែម​នូវ​ Sticker លុយ​សម្រាប់​អ្នក​ផ្សាយ​ផ្ទាល់​វីដេអូ (អ្នក​ទស្សនា​អាច​ផ្ដល់​លុយ​ដល់​អ្នក​​ផ្សាយ​ផ្ទាល់​ដោយ​​ចុច​ផ្ញើ​ Sticker ពេល​កំពុង​ទស្សនា) និង​​មុខងារ​ចូល​ជា​សមាជិក​លើ​គណនី YouTube មួយ ដោយ​គិត​កម្រៃ​ពី​អ្នក​ចុះ​ឈ្មោះ។
លោក Mohan បាន​និយាយ​ថា​ មុខងារ​ថ្មីៗ​ទាំង​នេះ​មិន​មែន​ជា​ការ​ពិសោធ​តូច​តាច​នោះ​ទេ និង​បន្ថែម​ថា​មុខងារ​រក​លុយ​មួយ​ចំនួន​ដែល​មាន​​រួច​មក​ហើយ​លើ YouTube ពេល​នេះ​អាច​​ជួយ​ឲ្យ YouTuber រក​ចំណូល​បាន​ច្រើន​សន្ធឹក។

Super Chat


​​​​​ជាក់​ស្ដែង​គឺ​មុខងារ​ Super Chat ដែល YouTube ដាក់​ឲ្យ​ប្រើ​កាល​ពី​អំឡុង​ដើម​ឆ្នាំ ២០១៧។ រយៈពេល​ ១២ ខែ​ចុង​ក្រោយ​នេះ មាន​គណនី​ជាង ៩ ម៉ឺន​បាន​ប្រើ​មុខងារ​នេះ ហើយ​មាន​ខ្លះ​អាច​រក​ចំណូល​បាន​ជាង ៤០០ ដុល្លារ​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ផលិតផល​ខាង​លើ។

Nick Nimmin


Super Chat គឺ​ជា​មុខងារ​មួយ​ ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​​​ផ្ញើ​លុយ​ដល់​ YouTuber ដែល​ខ្លួន​ចូល​ចិត្ត អំឡុង​ពេល​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។ គណនី Nick Nimmin ដែល​តែង​បង្ហោះ​វីដេអូ​បង្រៀន​ទាក់​ទង​នឹង​​ការ​ប្រើ YouTube ឲ្យ​មាន​ប្រសិទ្ធភាព​នោះ និយាយ​ថា​ "Super Chat” ជា​ប្រភព​​ចំណូល​ធំ​លេខ​ ១ របស់​ខ្លួន មាន​ន័យ​ថា​ច្រើន​ជាង​​ពី​ចំណូល​នៃ​ពាណិជ្ជកម្ម​លោត​ក្នុង​វីដេអូ​ទៅ​ទៀត៕

Wednesday, July 17, 2019

កំណែ​អាប់ដេត PUBG Mobile v0.13.5 នឹង​ដាក់​ឲ្យ​ទាញ​យក​ឆាប់​ៗ​នេះ​ហើយ


ការធ្វើការអាប់ដេត PUBG Mobile ទៅកាន់ជំនាន់ចុងក្រោយ v0.13.5 បានប្រកាសចេញហើយ ហើយវាបាននាំមកនូវ ការផ្លាស់ប្ដូរយ៉ាងច្រើន ដោយមានដូចជា អាវុធកាំភ្លើងថ្មី, HDR 60fps, ឈុតសម្លៀកបំពាក់ បែបសមុទ្រ សម្រាប់រដូវកាលទី 8 នៃប្រព័ន្ធកម្មវិធី Royale Pass និងបន្ថែមផ្ទាំងម៉ឺនុយថ្មី ជាដើម។ លើសពីនេះទៅទៀត យើងក៏ប្រទះឃើញមាន ការកែប្រែទៅលើចំណុច UI មួយចំនួច, ជួសជុលកំហុស និងពត៌មានលំអិតមួយចំនួន អំពីព្រឹត្ដិការណ៍ថ្មីមួយ ដែលត្រូវបានកំណត់ មកដល់ចុងខែនេះផងដែរ។

អ្នកលេងទាំងអស់ ដែលធ្វើការអាប់ដេត ឲ្យបានមុនថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2019 នឹងអាចទទួលបាន Parachute Trail និងទឹកប្រាក់ក្នុងហ្គេម 1,888BP ជារង្វាន់ពិសេសតែម្ដង។ កំណែអាប់ដេតទៅកាន់ PUBG Mobile v0.13.5 គឺមានទំហំទាញយក 181MB សម្រាប់ឧបករណ៍ iOS និងទំហំ 158MB សម្រាប់ឧបករណ៍ Android ផងដែរ។ យើងប្រទះឃើញមាន កាំភ្លើងយន្ដថ្មី ដែលមានឈ្មោះថា PP-19 ត្រូវបានបញ្ចូល ទៅក្នុងហ្គេម ដោយប្រើប្រាស់គ្រាប់ 9mm និងអាចផ្ទុកបាន រហូតដល់ទៅ 53 គ្រាប់ក្នុងមួយបង់។ កាំភ្លើងយន្ដ PP-19 អាចរកបាននៅលើផែនទី Erangel និង Vikendi និងអាចធ្វើការបំពាក់នូវ Scope បានគ្រប់ប្រភេទទាំងអស់ និងការបាញ់មានលក្ខណៈ ស្រដៀងគ្នាទៅនឹង កាំភ្លើងយន្ដ UMP អញ្ចឹងដែរ។

 
ក្រៅពីនេះទៅទៀត នៅក្នុងកំណែអាប់ដេតនេះ PUBG Mobile ក៏បានបន្ថែមនូវមុខងារ Refresh Rate 60fps ទៅលើជម្រើសក្រាហ្វិក HDR សម្រាប់ស្មាតហ្វូន លំដាប់កំពូល ដើម្បីអនុញ្ញាតឲ្យអ្នកប្រើ ទទួលបានបទពិសោធន៍ កាន់តែល្អជាងមុន និងរលូនខ្លាំង ថែមទៀតផង។ ការលេងរបៀប TPP (Third Person Perspective) ក៏ត្រូវបានបន្ថែមចូលទៅវគ្គ Team Deathmatch និងកាតការពារ កុំឲ្យធ្លាក់ពិន្ទុ ក៏បានមកដល់ដូចគ្នា ដើម្បីការពារអ្នកលេង ពីការ កាត់បន្ថយចំណាត់ថ្នាក់ នៅពេល ដែលលេងចាញ់។ អ្វីដែលគួរកត់សម្គាល់នេះ គឺជាការនាំយកមកនូវ មុខងារទាញយក ឬការធ្វើការអាប់ដេត ដោយអាចចេញពីហ្គេមបាន ជាពិសេសសម្រាប់ iOS តែមួយគត់ប៉ុណ្ណោះ ដែលមានន័យថាអ្នកលេង លែងត្រូវការបើកហ្គេមចោល រៀងរាល់ពេលវាកំពុង ទាញយកឯកសារទៀតឡើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ PUBG Mobile ក៏បានចាប់ផ្ដើមរដូវកាលទី 8 របស់ខ្លួន ជាមួយនឹង Royale Pass ជំនាន់ថ្មីផងដែរ ហើយនៅពេលអ្នកលេង អាចធ្វើការឡើងដល់ Ranked Gold នោះ នឹងទទួលបាន ឈុតសម្លៀកបំពាក់ ប្រចាំរដូវកាលទី 8 ផងដែរ។ ចំពោះអ្នកលេងទាំងអស់ ដែលបានជាវយក Royale Pass នៃរដូវកាលទី 8 គឺអាចទទួលបាន ឈុតសម្លៀកបំពាក់បែបសមុទ្រ ថែមទៀតផង។


Tuesday, July 16, 2019

ដឹង​ហើយ​! តម្លៃ​ដើម​ចំណាយ​​ផលិត OnePlus 7 Pro មួយ​គ្រឿង​​


​​​​​​OnePlus 7 Pro មាន​បំពាក់​មុខងារ​ពិសេស​ជា​ច្រើន​ មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន ហើយ​វា​មាន​តម្លៃ​មិន​ដល់​ខ្ទង់​ពាន់​ដុល្លារ​នោះ​ទេ ពោល​ចន្លោះ​ពី​ជាង ៦០០ ដុល្លារ ទៅ​ជាង ៧០០ ដុល្លារ​ប៉ុណ្ណោះ។

ការ​កំណត់​តម្លៃ​លក់​ទាប​បែប​នេះ ប្រហែល​ជា​មាន​អ្នក​យល់​ថា OnePlus អាច​មិន​ចំណេញ​ច្រើន​​ឡើយ​ពី​ស្មាតហ្វូន OnePlus 7 Pro មួយ​គ្រឿង។ បើ​តាម​រូបភាព​លេច​ធ្លាយ​មួយ​សន្លឹក​បង្ហោះ​លើ​ Weibo បាន​បង្ហាញ​អំពី​ថ្លៃ​​គ្រឿង​បន្លាសត់​ ដែល​ចំណាយ​លើ​​ការ​ផលិត OnePlus 7 Pro ប្រភេទ RAM ៦ GB និង​អង្គ​ផ្ទុក ១២៨ GB មួយ​គ្រឿង។

ប្រសិន​បើ​ទិន្នន័យ​នេះ​ត្រូវ​ពិត​មែន​អេក្រង់ AMOLED ដែល​ទិញ​ពី Samsung គឺ​ជា​ផ្នែក​ថ្លៃ​ជាង​គេ ដែល​មាន​តម្លៃ​ជាង ៨០ ដុល្លារ​ក្នុង​មួយ​បន្ទះ។ កាមេរ៉ា​ក្រោយ​​ចំនួន ៣ គ្រាប់ មាន​តម្លៃ ២៧,២៩ ដុល្លារ​ ក្នុង​មួយ​គ្រាប់។ RAM ទំហំ ៦ GB មាន​តម្លៃ ២៦ ដុល្លារ ចំណែក​អង្គ​ផ្ទុក ១២៨ GB មាន​តម្លៃ ២០ ដុល្លារ។ បន្ទះ​ឈីប​ Snapdragon 855 ក៏​មិន​ថោក​ដែរ ដោយ​មាន​តម្លៃ ៧០ ដុល្លារ។

សរុប​ទៅ​គ្រឿង​បន្លាស់​ត្រូវ​ការ​សម្រាប់​ផលិត OnePlus 7 Pro ប្រភេទ RAM ទំហំ ៦ GB មាន​​ថ្លៃ​សរុប​ ៣២៤,២១ ដុល្លារ។ តម្លៃ​នេះ​មិន​បូក​រួម​ការ​ចំណាយ​ផ្នែក​ស្រាវជ្រាវ និង​ផលិត​, ថ្លៃ​ពលកម្ម​ដំឡើង, ថ្លៃ​វេចខ្ចប់, ថ្លៃ​ដឹក​ជញ្ជូន និង​ចំណាយ​ផ្សេងៗ​ទៀត​នោះ​ទេ។ OnePlus 7 Pro ប្រភេទ RAM ទំហំ ៦ GB មួយ​គ្រឿង​មាន​តម្លៃ ៦៦៩ ដុល្លារ​នៅ​បរទេស ហេតុ​នេះ OnePlus អាច​ចំណេញ​ច្រើន​គួរ​សម​ដែរ​ពី​​ស្មាតហ្វូន​ដែល​លក់​បាន៕

Sunday, July 14, 2019

ជ្រុល​ដៃ​ផ្ញើ​សារ​ណា​មួយ​ក្នុង Messenger ​នេះ​វិធី​លុប​ងាយៗ Facebook ទើប​ចេញ​ថ្មីថ្មោង

ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ​ដ៏​ពិសេស​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​សារ​ចាស់ៗ​ឬ​សារ​ដែល​គិត​ថា​ខុស​ឆ្គង ដោយ​មិន​ឲ្យ​បុគ្គល​ម្ខាង​ទៀត​ឃើញ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger។

​បច្ចុប្បន្ន​មុខងារ​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​គណនី​ Facebook មួយ​ផ្នែក​ធំ​ជា​ពិសេស​សម្រាប់​ជំនាន់ Desktop ដោយ​ឡែក​ជំនាន់ Mobile ​មិន​ទាន់​ដំណើរការ​ផ្លូវការ​នោះ​ទេ ពោល​គឺ​រំពឹង​នឹង​បញ្ចប់​ការ​បន្ទាន់​សម័យ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​អាច​សិក្សា​ទុក​ជា​ចំណេះដឹងទៅពេលក្រោយ តាម​រយៈ​ការ​អនុវត្ត​ដ៏​សាមញ្ញ។

បើក​ដំណើរការ Facebook Messenger លើ​ទូរសព្ទ​ឬ​ Desktop


ចូល​ទៅ​កាន់​ការ​សន្ទនា​ដែល​អ្នក​ចង់​លុប


ចុច​សង្កត់​ឲ្យ​ជាប់​សារ​ណា​មួយ


រើស​យក​ពាក្យ Delete > ជ្រើស​ត្រង់​ពាក្យ Remove for everyone (សារ​នោះ​នឹង​បាត់​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក​និង​បុគ្គល​ម្ខាង​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ពេល​ប្រហែល ១០ នាទី)

Sunday, July 7, 2019

MasterCard និង Visa Card គួរ​ប្រើ​មួ​យ​ណា? អាន​ចប់​នឹង​ដឹង​ច្បាស់

ពេល​ដែល​ឮ​ពី MasterCard និង Visa ភ្លាម​ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ដល់​កាត​ធនាគារ ដែល​អាច​ធ្វើ​ប្រតិបត្តិ​ការ​សម្រាប់​ទិញ​ទំនិញ និង​ចាយ​វាយ​ក្រៅ​ប្រទេស​ជា​មិន​ខាន។ មនុស្ស​មួយ​ភាគ​ធំ​យល់​ច្រឡំ​ថា MasterCard និង Visa ជា​ធនាគារ ប៉ុន្តែ​វា​មិន​មែន​ជា​ការពិត​ទេ។ តាម​ពិត​ទៅ MasterCard និង Visa គឺ​ជា​ក្រុមហ៊ុន ២ ផ្សេង​គ្នា ដែល​មាន​ប្រតិបត្តិ​ការ​លើ​ដំណើរ​ការ​របស់​សាច់​ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​។

MasterCard និង Visa ធ្វើ​ការ​ជាមួយ​ធនាគារនៅ​ទូទាំង​ពិភពលោក ​លើ​ការ​ប្រតិបត្តិការ​សាច់​ប្រាក់​មិន​ថា​​ពេល​អ្នក​ចង់​​ទិញ​​ទំនិញ​លើ​អ៊ីនធឺណិត និង​ការ​ចាយវាយ​ផ្សេងៗ។
+ទាំង MasterCard និង Visa សឹង​តែ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ដូច​គ្នា​
មិន​ថា​នៅ​ទី​ណា​ឡើយ​នៅ​លើ​ពិភព​លោក ហាង​ដែល​ទទួល​យក​ការ​ទូទាត់​ជា​សាច់​ប្រាក់​អន្តរជាតិ គឺ​សឹង​តែ​ទាំងអស់​មាន​ទាំង MasterCard និង Visa។
មាន​ករណី​លើក​លែង​ខ្លះ​ដែរ ដែល​អាច​មាន​កន្លែង​មួយ​ចំនួន ទទួល​យក​តែ MasterCard មិន​យក Visa ហើយ​ខ្លះ​ទៀត មិន​យក MasterCard តែ​យក Visa វិញ។ មូលហេតុ អាច​ដោយ​សារ​កន្លែង​ទាំង​នោះ​មាន​ការ​សហការ​ផ្ដាច់​មុខ សម្រាប់​ក្រុមហ៊ុន​ទាំង ២ នេះ។
+ភាព​ខុស​គ្នា​រវាង MasterCard និង Visa៖
Visa ចែក​ចេញ​ជា ៣ កម្រិត៖ Basic, Signature និង Infinite។ គួរ​ឲ្យ​សោក​ស្ដាយ ដែល​ធនាគារ​នៅ​ក្នុង​ស្រុកមិន​ទាន់​មាន​កាត​ប្រភេទ Visa Signature, Visa Infinite នៅ​ឡើយ​ទេ ដោយ​មាន​ប្រើ​តែ Basic (Normal, Platinum, Gold ជាដើម)។

​កាត​កម្រិត Basic នៅ​បរទេស វា​ទទួល​បាន​គុណ​ប្រយោជន៍​ដូច​ជាការ​រ៉ាប់រង​លើ​​រថយន្ត​ ការ​ពន្យារ​សុពល​ភាព​លើ​ទំនិញ ការ​ទិញ​ដូរ​ដែល​មិន​មាន​ការ​អនុញ្ញាត ជំនួយ​ក្នុង​ពេល​បន្ទាន់ និង​ការ​ស្នើ​សុំ​កាត​ភ្លាម​ៗ។


កាត​កម្រិត Signature ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ដូច​កាត Basic បន្ថែម​ពី​លើការ​ទទួល​បាន​សេវាកម្ម​ទទួល​ការ​កក់​ ២៤/៧ ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​កម្សាន្ត ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា ការ​ញ៉ាំ​អាហារ និង​ការ​ធ្វើ​ដំណើរ​ជា​ដើម។


កាត​កម្រិត​ Infinite ផ្ដល់​ប្រយោជន៍​ទាំង​អស់​ដូចកាត​កម្រិត Signature តែ​វា​មាន​ផ្ដល់​ជា​គុណប្រយោជន៍​ពិសេស​សម្រាប់​អ្នក​ចំណាយ​ខ្ទង់​ធំ។


MasterCard មាន​កាត​ ៣ កម្រិត​ដូច​គ្នា ដែល​មាន​ពី​ថ្នាក់​ទាបទៅ​ខ្ពស់ ដូច​ជា Basic, World និង World Elite ។ ដូច​គ្នា​ទៅ​នឹង Visa ដែរ កាត​កម្រិត​ខ្ពស់ World និង World Elite មិន​មាន​ប្រើប្រាស់​នៅ​ក្នុង​ស្រុកយើង​ឡើយ។

កាត​កម្រិត Basic ផ្ដល់​គុណ​ប្រយោជន៍​សឹង​តែ​ស្រដៀង​នឹង Visa Basic តែ MasterCard Basic មាន​ការ​ការពារ​ពី​ការ​ឆបោក​លុយ​លើអីុន​ធឺណិត។ ម៉្យាង​ទៀត MasterCard ផ្ដល់​ជា​សេវាកម្ម​ ការពារ​ការ​ទិញ​​ទំនិញ​ពេល​ឡើង​ថ្លៃ​ទៀត​ផង​ក្នុង​រយៈពេល ៦០ ថ្ងៃ ដោយវា​នឹង​វេរ​ប្រាក់​មក​ឲ្យ​វិញ បើសិន​ជា​ទំនិញ​មាន​ការ​ចុះ​ថ្លៃ ជាជាងពេល​អ្នក​ទិញ (នៅ​បរទេស)


កាត​កម្រិត World ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ដូច​កាត Basic បន្ថែម​ពី​លើ ដោយ​សេវាកម្ម​ទទួល​ការ​កក់​ផ្ទាល់​ខ្លួន ២៤/៧ ការ​ការពារ​តម្លៃ​ក្នុង​ការ​ទិញ (បាន ១២០ ថ្ងៃ) និង​ការ​ថែម​ជូន​ក្នុង​សេវាកម្ម​សណ្ឋាគារ​ជាដើម ដូចជា ការ​ថែម​ជូន​អាហារ​ពេល​ព្រឹក និង​ពេល​ចេញ​ពី​សណ្ឋាគារ​យឺត​ជាដើម។


កាត​កម្រិត​ World Elite ផ្ដល់​ប្រយោជន៍​ទាំង​អស់​ដូច កាត​កម្រិត World អុីចឹង តែ​វា​មាន​ផ្ដល់​ជា​គុណប្រយោជន៍​ពិសេស​នានា​សម្រាប់​អ្នក​ចំណាយ​ខ្ទង់​ធំ ដូច​ជា ការ​បញ្ចុះ​តម្លៃ​លើ​ជើង​យន្តហោះ (ទាំង​យន្ត​ហោះ​ឯកជន) ការ​បញ្ចុះ​តម្លៃ​ក្នុង​ការ​ជួល​ឡាន ដំណើរ​កម្សាន្ត​តាម​នាវា និង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​ទៀត។


Friday, July 5, 2019

អស់ប៉ុន្មានលុយ ជិះរថភ្លើងពីភ្នំពេញ ដល់បាងកក?

សេវា​រថភ្លើង​ប្រចាំ​ថ្ងៃ​ថ្មី​រវាង​ក្រុង​បាងកក និង​ស្ថានីយ​បាន​ក្លងលឹក ក្នុង​ខេត្ត​ស្រះកែវ (ជាប់ព្រំដែន​កម្ពុជា) បាន​​បើកដំណើរការ​នៅថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩។ នេះ​មានន័យ​ថា​ចាប់ពី​ពេល​នេះ​ទៅ អ្នក​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ភ្នំពេញ ទៅ​ក្រុង​បាងកក តាម​រយៈ​រថភ្លើង​ផ្ទាល់​តែ​ម្ដង។

ជិះ​រថភ្លើង​ពី​ក្រុង​ភ្នំពេញ ទៅ​ក្រុង​បាងកក​មាន​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល ទី​មួយ​គឺ​ការ​ជិះ​ពី​​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ​ ទៅ​កាន់​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ចំណាយ​ពេល​ប្រមាណ​ជា​ ១២ ម៉ោង។ ចេញ​ដំណើរ​ពី​ភ្នំពេញ​ម៉ោង ៧ ព្រឹក ទៅ​ដល់​ប៉ោយប៉ែត​ម៉ោង​ប្រមាណ ៦៖៤០ ល្ងាច ដែល​​មាន​តម្លៃ​សំបុត្រ ៧ ដុល្លារ ។ នេះ​បើ​តាម​តារាង​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​​រ៉ូយ៉ាល់​រ៉េលវេ ដែល​បង្ហោះ​លើ Page Facebook។

​​ចុះ​ពី​រថភ្លើង​​ប៉ោយប៉ែត ​ធ្វើ​ដំណើរ​ប្រមាណ​ជាង ១ គីឡូម៉ែត្រ ឆ្លង​ទៅ​ដល់​ស្ថានីយ​បាន​ក្លងលឹក ក្នុង​ខេត្ត​ស្រះកែវ រួច​បន្ត​ដំណើរ​ពី​ស្ថានីយ​នេះ ទៅ​​កាន់​ស្ថានីយ​ក្រុង​បាងកក។ គួរ​ដឹង​ថា​រថភ្លើង​ចេញ​ពី​ស្ថានីយ​បាន​ក្លងលឹក​មាន​ចំនួន​ពីរ​ជើង ដោយ​ជើង​ទី​មួយ​ចេញ​នៅ​ម៉ោង​ ៦៖៥៨ នាទី​ព្រឹក និង​ជើង​ទី​ពីរ​ចេញ​នៅ​ម៉ោង ១៖៥៣ នាទី​ថ្ងៃ​ត្រង់។ ដូច​នេះ​ត្រូវ​សម្រាក​នៅ​ប៉ោយប៉ែត​មួយ​យប់ ទើប​អាច​បន្ត​ដំណើរ​ទៅ​ក្រុង​បាងកក​តាម​រយៈ​រថភ្លើង​បាន។

ការ​ធ្វើ​ដំណើរ​ពី​ស្ថានីយ​បាន​ក្លងលឹក ទៅ​ដល់​ក្រុង​បាងកក មាន​ចម្ងាយ ២៦០ គីឡូម៉ែត្រ​ ត្រូវ​ប្រើ​ពេល​ប្រមាណ​ ៥ ទៅ ៦ ម៉ោង តាម​​រថភ្លើង​លេខ ២៨០ និង ២៧៦។ តម្លៃ​សំបុត្រ​ ២៥ បាត (ប្រមាណ ៣៣០០ រៀល ) សម្រាប់​កូន​ក្មេង និង ៤៩ បាត (ប្រមាណ ៦ ៦០០ រៀល) សម្រាប់​មនុស្ស​ធំ។ នេះបើតាមវិបសាយក្រុមហ៊ុន​ផ្លូវដែករដ្ឋ​នៃ​ប្រទេសថៃ៕

ជប៉ុនរងទុក្ខ! ពលរដ្ឋជាង​១លាននាក់​​ ត្រូវជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ និងបាក់ដី

សារព័ត៌មាន ក្យូដូ បានផ្សាយថា ប្រជាជន​ជាង ​១,២៤លាននាក់ ស្ថិតនៅភាគ​និរតី នៃដែនកោះ Kyushu ប្រទេសជប៉ុន ត្រូវបានភៀសខ្លួន​ចេញជាបន្ទាន់ ​កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែ​រង​នូវការគំរាមកំហែង ​ពី​គ្រោះទឹកជំនន់ និងការបាក់ដី បន្ទាប់ពីភ្លៀងធ្លាក់មកយ៉ាងខ្លាំងពេក។


ប្រភពបន្តថា ប្រជាជនទាំងអស់ រស់នៅទីក្រុងកាហ្គោស៊ីម៉ា ( Kagoshima), ទីក្រុងអាម៉ាគូសា (Amakusa) និងទីក្រុងអ៊ីរ៉ា (Ira) ដែលស្ថិតនៅលើដែនកោះ Kyushu សរុប​ប្រហែល ៧៦០ ០០០ នាក់ ត្រូវបានអាជ្ញាធរ​ពាក់ព័ន្ធ​ណែនាំ​ឲ្យភៀសខ្លួនភ្លាមៗ​ ចេញពីលំនៅឋាន​របស់ពួកគេ ដើម្បីទៅរកទីមានសុវត្ថិភាព។

ប្រភពព័ត៌មានដដែល បានបន្តថា តំបន់ដែលមានការជម្លៀសប្រជាពលរដ្ឋនោះ មានផ្ទះប្រមាណ​៥៨ពាន់​ខ្នង ដែលមានប្រជាជន រស់នៅ​ជាង១,២៤​លាននាក់​ ។

គ្រោះទឹកជំនន់ និងការបាក់ដី​ ​​នៅតែបន្តកើតមាន នៅក្នុងប្រទេសជប៉ុន ​ដោយសារតែ​ភ្លៀងធ្លាក់ខ្លាំង ហើយភ្លៀង​ចេះតែ​បន្តធ្លាក់​ឥតឈប់ នៅក្នុងតំបន់ខាងលើនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋជប៉ុនរងនូវទុក្ខលំបាកយ៉ាងខ្លាំង។

បណ្តាញទូរទស្សន៍ NHK TV បានផ្សាយថា នៅក្នុងគ្រោះធម្មជាតិដ៏អាក្រក់ខាងលើនេះ មានស្ត្រី​វ័យចំណាស់ម្នាក់បានបាត់បង់ជីវិត​​ ដោយសារលំនៅឋានរបស់គាត់ នៅទីក្រុង Kagoshima  ​ត្រូវបាក់ដីសង្កត់ពីលើ​ ខណៈគាត់រត់ព្យាយាមចេញមិនទាន់។

អាជ្ញាធរ នៅ​ក្នុងតំបន់ ​បានប្រកាសថា បញ្ហាទឹកជំនន់ និង​ការបាក់ដី​ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជប៉ុន ដែលរស់នៅក្នុងតំបន់នោះ។ ដោយឡែក អ្នកស្រុក​ទាំងអស់​ត្រូវអាជ្ញាធរស្នើ​ឲ្យភៀសខ្លួន ចេញទៅរកទីជម្រក​មានសុវត្ថិភាព ដោយស្នាក់នៅ​បណ្តោះអាសន្ន ​នៅតាមសាលារៀន អគារស្ថាប័ន​រដ្ឋ នៅក្នុងតំបន់នោះ ដើម្បីគេចខ្លួនឲ្យផុតពីគ្រោះមន្ដរាយជាយថាហេតុ ៕

Thursday, July 4, 2019

រូបភាព១០សន្លឹកដែលបង្ហាញពីទីតាំងពិតដែលមាននៅក្នុងខ្សែភាពយន្តរបស់ Marvel

អ្នកដែល​ចូលចិត្តទស្សនាខ្សែភាពយន្តបែប Super Hero ប្រាកដជាស្គាល់ Marvel ច្បាស់ហេីយ។ ហេីយក្នុងខ្សែភាពយន្តជាច្រេីនរបស់ Marvel បានបង្ហាញពីទីទាំងពិតដែលមាននៅលេីពិភពលោកនេះមែន ទោះបីជារឿងបែប Super Hero សម្បូរការកាត់តក៏ដោយ។ ហេីយនេះជារូបភាព១០សន្លឹកដែលបង្ហាញពីទីតាំងពិតដែលមាននៅក្នុងខ្សែភាពយន្តរបស់ Marvel។ តោះទស្សនាទាំងអស់គ្នា៖










ក្រុមហ៊ុន​យក្ស​ថៃ​កំពុង​ត្រៀម​បើកហាង​លក់ទំនិញ​របស់​ខ្លួន​ចំនួន ៧០០កន្លែងនៅ​កម្ពុជា​


ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ CP​ All​ Plc​ ដែល​បាន​ចុះបញ្ជី​នៅ​ថៃ​បាន​ប្រកាស​អំពី​ផែនការ​បើកហាង​ទំនិញ​ខ្នាត​តូច​ចំនួន ៧០០​កន្លែងនៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ផ្សារ​មូលបត្រ​ថៃ​ (SET​) បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​យក្ស​ថៃ​បាន​និយាយ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចរចា​ លើ​កិច្ច​ព្រមព្រៀង​ទិញ​សិទ្ធិ​ ដែល​នឹង​នាំ​យក​ហាងទំនិញ 7​-eleven​ មកមកកាន់កម្ពុជា។

របាយការណ៍​របស់​ក្រុមហ៊ុន​វិនិយោគទុន​ថៃ​ I V Global​ Securities​ បាន​ឲ្យដឹង​ថា​ “ក្រុមហ៊ុន​ CPALL​ កំពុង​រង់ចាំ​ការ​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មេ​ ដើម្បី​បើកហាង​នៅ​ឡាវ​ និង​កម្ពុជា​”។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យដឹង​ថា​ “ផ្អែក​តាម​ការស្ទង់មតិ​ទីផ្សារ​ និង​ការ​ប៉ាន់ប្រមាណ​បឋម​របស់​ក្រុមហ៊ុន​ គឺ​យើង​នឹង​បើកហាង​នេះ​ឲ្យបាន​ចំនួន​ហាង៧០០កន្លែងនៅ​កម្ពុជា​ និង​ចំនួន​ហាង៥០០កន្លែងនៅ​ឡាវ​ គ្រោង​នឹង​បើក​នៅពេល​ខាងមុខ​”។
តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើនឡើង ០​,៨២ដុល្លារ​ កាលពី​ម្សិលមិញ​បន្ទាប់ពី​សេចក្តី​ប្រកាស​នេះ​។
ក្រុមហ៊ុន ​CP​ ទាំងអស់​ដំណើរការ​ហាងទំនិញ១១​,០០០​ កន្លែង​ ក្រោម​ស្លាកយីហោ​ 7-eleven ​នៅ​ថៃ​ ដែល​មាន​អតិថិជន​ជាមធ្យម១១​,៨ លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​ 7-Eleven​ Inc​ នៅ​សហរដ្ឋអាមេរិក​ក្រោម​កិច្ច​ព្រមព្រៀង​អាជ្ញាប័ណ្ណ​ប្រចាំ​តំបន់​កាលពី​ឆ្នាំ​ ១៩៨៩​។ ក្រុមហ៊ុនមេ​នេះ​គឺជា​ក្រុមហ៊ុន​ដែល​មានតម្លៃ ៦៣ពាន់​លាន​ដុល្លារ​។
យោង​តាម​របាយការណ៍​របស់​ធនាគរ​ជាតិ​នៃ​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​នៅ​ឆ្នាំនេះ​បាន​ឲ្យដឹង​ថា​ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ៥​ ក្នុងចំណោម​ប្រទេស​ទាំង៥​ ដែល​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) ចូល​មក​កម្ពុជា​។
បន្ទាប់ពី​ប្រកាស​នាំចូល​នូវ​ហាង​ 7-Eleven ​មក​កម្ពុជា​ប្រទេស​ថៃ​ បាន​ជាប់​ចំណាត់ថ្នាក់​ទី៥ភ្លាម​ បន្ទាប់ពី​ប្រទេស​ជប៉ុន​៕

Wednesday, July 3, 2019

ព្រឹត្តិការណ៍ Unpack Galaxy Note10 លេច​មុខថ្ងៃ ៧ សីហា


ពាក្យ​ចចាមអារ៉ាម​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ដោយ​ Samsung នឹង​ប្រារព្ធ​កម្មវិធី Unpacked នៅ​ថ្ងៃ​ទី ៧ ខែ​សីហា​ខាង​មុខ​នេះ ដែល​ Galaxy Note10 នឹង​ជា​តួ​ឯក​នៃ​កម្មវិធី​ធំ​ប្រចាំ​ចុង​ឆ្នាំ​មួយ​នេះ។​

Samsung មិន​បាន​និយាយ​អំពី​ចំណុច​ពិសេស​លើ​ Galaxy Note10 ដែល​អ្នក​គាំទ្រ​គួរ​ទន្ទឹង​រង់ចាំ​នោះ​ទេ ប៉ុន្តែ​រូបភាព​ Teaser ​ដែល​មាន​ប៊ិច និង​កាមេរ៉ា​ចំ​កណ្ដាល​អាច​ឲ្យ​គេ​​ទាយ​ដឹង​​ខ្លះៗ។ Galaxy Note10 នឹង​នៅ​តែ​ប្រើ​ប៊ិច​ដដែល ហើយ​កាមេរ៉ា​ចំ​កណ្ដាល​អាច​តំណាង​ឲ្យ​កាមេរ៉ា Selfie ដែល​ចោះ​ចំ​កណ្ដាល​អេក្រង់​ខាង​មុខ ដូច​រូបភាព​លេច​ធ្លាយ​កន្លង​មក។

រូបភាព Render Galaxy Note10


រឿង​ខ្លះៗ​ដែល​គេ​ដឹង​អំពី Galaxy Note10 មាន​ដូច​ជា​ មាន​មុខងារ​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់, មាន​ពីរ​ប្រភេទ​អេក្រង់​ទំហំ ៦,៣ អ៊ីញ (Note10) និង ៦,៨ អ៊ីញ (Note10+) និង​មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm នោះ​ឡើយ៕ ​​

Tuesday, July 2, 2019

ឃេីញរូបទាំង១៦សន្លឹកនេះហេីយដឹងតែហួសចិត្តតែម្តង


នៅលើលោកនេះមានរឿងរ៉ាវប្លែកៗជាច្រើនបានកើតមានឡើងស្ទើរគ្រប់វិនាទី គ្រាន់តែរឿងរ៉ាវខ្លះត្រូវបានគេថតជាប់ ហើយបង្ហោះវាចែកគ្នាមើលនៅក្នុងបណ្ដាញសង្គម ឯខ្លះទៀតគឺមិនមានអ្នកថតបាននោះទេ ទើបធ្វើឲ្យយើងមិនបានឃើញវា ។
ប៉ុន្តែនៅថ្ងៃនេះខ្ញ៉ំនឹងនាំអារម្មណ៍ប្រិយមិត្តទៅទស្សនារូបថតទាំង ១៨ សន្លឹកដែលបង្ហាញពីរឿងរ៉ាវប្លែកៗ ជ៉ំវិញពិភពលោក ដែលគេបានចែករំលែកវានៅក្នុងបណ្ដាញសង្គម ៖
១ មានចាប់អារម្មណ៍អាអូនមួយនេះកាន់កាមេរ៉ាធំជាងគេជាងឯងឬទេ ?

២ ពិតជា Creative មែន

 
៣ ទឹកក្រូចគេក្រូចមួយចំណិត ទឹកប៉ោមគេដាក់ប៉ោមមួយចំណិត ឯទឹកឪឡឹកទាល់តែដាក់ឪឡឹកមួយចំណិតដែរ

៤ ការពារប្រសើរជាងព្យាបាល ទាល់តែពាក់អីញ្ចឹងទើបមិនខ្ទាតចូលភ្នែក

៥ តេជគុណទ្រាំសិនទៅ ធ្វើម៉េចខែហ្នឹងសម្បូរទុរេន តែវាក៏ប្រសើរជាងពោតស្ងោរដែរ 

៦ ផ្លូវប៉ុណ្ណឹងជិះមិចគ្រាន់

៧ អ្នកគូសគំនូសនេះប្រហែលភ្លេចពាក់វ៉ែនតា

៨ គួរប្រមូលចោលម្ដងទៅពូ ច្រើនពេកហើយ

៩ ហើយចុះលោកជាងខាងណា អីក៏ពូកែដាក់ម្ល៉េះ

១០ ធ្វើម៉េចបើវាសល់តែចន្លោះប៉ុណ្ណឹង

១១ មើលមួយភ្នែកច្រឡំជណ្ដើរយន្ត

១២ ប្រហែលជាឧស្សាហ៍មានអ្នកធ្វើបែបហ្នឹងហើយមើលទៅ បានជាគេហាមបែបនេះ “ហាមបោះកូនឲ្យក្រពើស៉ី” និយាយលេងទេ គឺ “គេហាមលើកកូនដាក់លើរបងការពារសុវត្ថិភាព ប្រយ័ត្នកូនក្លាយជាចំណីក្រពើ”

១៣ ហ្វេសិន អប់ ដឺ យៀរ

១៤ នេះបានគេហៅថាអ្នករៀន គឺរៀនមិនរើសកន្លែង

១៥ តម្រង់ទៅអាកូន បាញ់អាហ្នឹងត្រូវអញឲ្យហែងលេង PUBG ហើយ

១៦ ទិញអាធំអីញ្ចឹងហ្មងទៅប្រើបានយូរ