Thursday, June 27, 2019

ឯកសារផ្លូវច្បាប់ដែលអ្នកត្រូវហ៊ានសុំម្ចាស់គម្រោងពិនិត្យមុនសម្រេចចិត្តទិញ


លោកម៉េង សែ ស្ថាបនិកនៃគម្រោងពុះដីឡូតិ៍ ជុំ សម្បត្តិ នៅខេត្តត្បូងឃ្មុំ បានប្រាប់ Business Cambodia អំពីការពិនិត្យឯកសារផ្លូវច្បាប់ ដែលយើងត្រូវសុំម្ចាស់គម្រោង ពិនិត្យ មុនពេលសម្រេចចិត្តបោះលុយទៅទិញ ដើម្បីបញ្ចៀសហានិភ័យ។ខាងក្រោមនេះ គឺឯកសារផ្លូវច្បាប់ដែល​អ្នក​ទិញ​ត្រូវ​តែ​ពិនិត្យ​៖

១. ប្លង់រឹង៖ ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូង​គឺប្លង់​រឹង​មេ​ទាំង​មូល​របស់​គម្រោង​ដែល​បាន​កំណត់​បែង​ចែក​ដីទៅ​ជាចំណែក​ផ្សេង​គ្នា​នៅ​ក្នុង​គម្រោង។​

២. ប្លង់ទន់៖ គឺភាគច្រើនត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ប្លង់ប្រភេទ​នេះត្រូវបាន​ចុះឈ្មោះ​និងទទួលស្គាល់​​ត្រឹម តែអជ្ញាធរមូលដ្ឋាន និងបានផ្តល់ជូនដោយការិយាល័យស្រុកប៉ុណ្ណោះ។ប្ល ង់ទន់ជាធម្មតាសំដៅទៅលើឯកសារចំនួនបីដែលអាចបង្ហាញភស្ដុតាងនៃភាពជាម្ចាស់។ 
៣. ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាម​ច្បាប់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ត្រូវចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពីក្រសួង​ពាក់​ព័ន្ធ​ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរ​ការអាជីវកម្ម និងដំណើរការសាងសង់បាន។
៤. ការអនុម័តផែនការមេ៖ នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះ​ផែន​ការ​មេ (សម្រាប់គម្រោងទាំងមូល) ឯកសារ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​រៀប​ចំដែន​ដីនគ​រូបនីយ​កម្ម​ និងសំណង់។
៥. ពិនិត្យឯកសារទិញដីធ្លី៖ ការពិនិត្យទិញឯកសារដីធ្លី របស់ម្ចាស់គម្រោងពិតជាសំខាន់ខ្លាំងណាស់ ព្រោះនេះជាបញ្ហា ដែលតែងកើតឡើងជារឿយ។ ដូចនេះបើក្រុមហ៊ុនណាហ៊ានបង្ហាញឯកសារដីធ្លីនេះ គឺគួរឲ្យទុកចិត្តហើយ។

Wednesday, June 26, 2019

Android Q នឹង​ធ្វើ​ឲ្យ​ស្មាតហ្វូន​ទាំង​អស់ អាច​ដំណើរ​ការ​ជា​កុំព្យូទ័រ​បាន!

ប្រសិនបើយោងទៅតាម កំណែអាប់ដេតចុងក្រោយ Android Q Beta 4 គឺបានបង្ហាញឲ្យឃើញថា មុខងារថ្មីពិសេសមួយ ដែលស្រដៀងគ្នាទៅនឹង Samsung Dex ក៏កំពុងស្ថិត ក្នុងការអភិវឌ្ឍន៍ ដោយអនុញ្ញាតឲ្យស្មាតហ្វូន ដំណើរការ ជាកុំព្យូទ័របាន។ នាពេលថ្មីៗនេះ លោក Daniel Blandford ដែលត្រូវជាអ្នក Developer ជំនាញម្នាក់ បានចែករំលែកនូវ វីដេអូនៅលើឆានែល YouTube របស់គាត់ផ្ទាល់ ដោយពិពណ៌នាអំពី ការរីកចម្រើនទាក់ទងទៅនឹង មុខងារថ្មីមួយនេះ។

នាពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថា “Flow Desktop” ហើយដូច ដែលបានរៀបរាប់ នៅខាងក្នុងវីដេអូនោះ គឺថាប្រទះឃើញមាន កំហុសច្រើននៅឡើយ ហេតុដោយសារតែ ប្រព័ន្ធប្រតិបតិ្តការ Android Q ក៏មិនទាន់រួចរាល់ផងដែរ។ កំណែអាប់ដេតទៅកាន់ Android Q នឹងក្លាយជា ជំនាន់ដំបូងបង្អស់ ដែលផ្ដល់ជូននូវ មុខងារ Desktop Mode មកស្រាប់តែម្ដង ក៏ប៉ុន្ដែក្រុមការងារ Samsung បានចាប់ផ្ដើមធ្វើការលើ DeX ដែលជាមុខងារស្រដៀងគ្នានេះ ជាយូរណាស់មកហើយ។ ខណៈពេលកំពុងកសាង មុខងារថ្មីពិសេសនេះ លោក Daniel Blandford បានប្រើប្រាស់ ស្មាតហ្វូនម៉ូឌែល Essential Phone ភ្ជាប់ជាមួយម៉ូនីទ័រកុំព្យូទ័រ និងតភ្ជាប់ក្ដារចុចដោយ Bluetooth ដើម្បីធ្វើការបញ្ជា ថែមទៀតផង។ ជាអកុសល អ្នកទាំងអស់គ្នា មិនទាន់អាចសាកល្បង ប្រើប្រាស់មុខងារនេះ បានដោយខ្លួនឯងនៅឡើយ បើទោះបីជា ស្មាតហ្វូនរបស់អ្នក កំពុងដំណើរការលើ Android Q Beta 4 យ៉ាងណាក៏ដោយ ពីព្រោះលោក Daniel Blandford បានប្រើប្រាស់កម្មវិធី Android Launcher ដែលបានបង្កើតឡើង ដោយខ្លួនគាត់ផ្ទាល់ និងមានដំណោះស្រាយឲ្យអាច ដំណើរការជាកុំព្យូទ័របាន។ 

 ***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីមុខងារ Desktop Mode មាននៅលើ Android Q៖

សរុបមក ការធ្វើតេស្ដសាកល្បង ដោយលោក Daniel Blandford គឺបានផ្ដល់ឱកាស ឲ្យយើងឃើញថាមុខងារ Desktop Mode នឹងមានសារៈសំខាន់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលអនាគត។ នៅពេលដែល ប្រព័ន្ធប្រតិបត្តិការ Android Q ចេញជាផ្លូវការ នោះស្មាតហ្វូន Android របស់លោកអ្នក នឹងអាចកាន់តែមានអត្ថប្រយោជន៍ ដោយអាចដើរតួជាកុំព្យូទ័រ Desktop ទូទៅ បានថែមទៀត។

ឡាន Toyota Prius Prime មួយគ្រឿងដំបូង លេចមុខនៅខ្មែរ ឯតម្លៃក៏មិនណយ

រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ មួយ​គ្រឿង​ដំបូង​បង្អស់ បាន​បង្អួត​រាង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការនាំចូល​ពី​ហ្គារាស​លក់​រថយន្ត​មួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ ។

Prius Prime នេះ ជា​រថយន្ត​ប្រភេទ Plug-in Hybrid ដែល​ដំណើរការ​ដោយ​ប្រើ​សាំង​ផង អាគុយ​ផង និង សាក​ភ្លើង​ផង ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ និង ប្រអប់លេខ​អូតូ CVT ហើយ​ប្រើ​ប្រព័ន្ធ​ប៉ុង​មុខ FWD ។ វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹមតែ ៤,៣ លីត្រ​ប៉ុណ្ណោះ​សម្រាប់​ការបើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ ។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ បាន​រហូត​ដល់​ទៅ​ចម្ងាយ ៤០ គីឡូម៉ែត្រ​ទៀត​ផង ។
រថយន្ត Prius Prime ដែល​នាំ​ចូល​មក​លក់​នោះ មាន​តួ​ខ្លួន​ខាងក្រៅ​ពណ៌​សកាំម៉ៃ តែ​ផ្នែក​ខាងក្នុង​ពណ៌​ខ្មៅ ហើយ​ជា​រថយន្ត​ប្រភេទ Full Option ។ វា​មាន​ការរចនា​យ៉ាង​ទំនើប និង លេចធ្លោ​ខុសប្លែក​ពី​រថយន្ត Prius ធម្មតា ហើយ​ក៏​បំពាក់ Option ពិសេសៗ​មក​ជា​ច្រើន ដូចជា ចង្កៀង​គុជ ៤ , កុងទ័រ​បាញ់​លើ​កញ្ចក់ (Head-up Display) , Pre-collision Warning , Lane Keeping Assist , សាក​ថ្ម​ទូរស័ព្ទ​មិន​បាច់​ប្រើ​ខ្សែ , សេនស័រ​ចូលចត , កាមេរ៉ា​មើល​ក្រោយ និង កញ្ចក់​ក្រោយ​រាង​មេអំបៅ ជាដើម ។

រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០១៧ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ប្រហែល ២៧ ០០០ ទៅ ៣០ ០០០ ដុល្លារ ប៉ុន្តែ​តម្លៃ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​ហ្គារាស​ខាងលើ​បង្ហើប​ឱ្យ​ដឹង​ថា​ប្រមាណ​ខ្ទង់ ៥ ម៉ឺន​ដុល្លារ​ស្តើង ៕

Tuesday, June 25, 2019

របៀបធ្វើ តៅហ៊ូទឺកស្ករ


គ្រឿងផ្សំ‬:

- សណ្តែកសៀង ៣ខាំ

- ទឹក ១លីត្រ

- ខ្ញី ២-៣ចំណិត

- ស្លឹកតើយ-៣សន្លឹក

- ខ្ទិះដូង ១ចានចង្កឹះ

- ស្ករស រឹ ស្ករត្នោត៣ខាំ

- អំបិល ១ស្លាបព្រាកាហ្វេ

- ម្សៅពោត ២ស្លាបព្រាកាហ្វេ

- ក្រូចឆ្មា១ចំណិត


‪
‎វិធីធ្វើ‬:

សណ្តែកសៀងត្រាំទឹកក្តៅ៣-៤ម៉ោង ប្ទាប់មកបកសំបកចេញលាង៤-៥ទឹកអោយស្អាត

យកម៉ាស៊ីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកចោះទឹកសណ្តែកកុំអោយដោយកាក

ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត និង ក្រូចឆ្មាទុកអោយពុះតិចរយះពេល១០នាទី លើកឆ្នាំងទុករយះពេល២ម៉ោងអោយវាកក រីទុកក្នុងទូរទឹកកកកន្លះម៉ោង

យកឆ្នាំដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី ស្លឹកតើយ

ដាក់ដាំខ្ទិះដូងលាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត១ស្លាបព្រា កូរអោយសព្វ និងខាប់ល្អ ។


Monday, June 24, 2019

អ្នកជំនាញ វិភាគមូលហេតុបាក់រលំអគារ 7ជាន់ នៅក្រុងព្រះសីហនុ

ជាការពិតណាស់កាលពីព្រឹកថ្ងៃទី 22 ខែមីថុនា នេះមានការដួលរលំអគារ 7ជាន់នៅក្រុងព្រះស៊ីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
មូលហេតុដែលបណ្តាលឲ្យបាក់រលំអគារមួយនេះគឺដោយសារកម្លាំងខ្យល់កន្ទ្រាក់កាលពីយប់ និងសំណង់មិនរឹងមាំរបស់អគារនេះផ្ទាល់ដែលអ្នកជំនាញម្នាក់ដែលជាវិស្វករសំណង់បានធ្វើការវិភាគដូចខាងក្រោម៖

“អគារដែលបាក់កំឡុងពេលសាងសង់ ជាទូរទៅកម្រកើតឡើងដោយសារកំហុសឌីសាញណាស់ ត្បិតពេលឌីសាញគេតែងគិតបន្ទុកមនុស្សយ៉ាងហោចណាស់ក៏4-5នាក់ដែរក្នុង១ការ៉េ។ មានន័យថាបើអគារ1000ការ៉េគឺត្រូវមានមនុស្សយ៉ាងហោច4000-5000នាក់មកឈរពីលើដែរ, តែកំឡុងពេលសាងសង់គឺពុំមានទេ។
ការបាក់បែបនេះ ជាទូរទៅគឺបាក់ដោយសារខ្វះរឺខុសបច្ចេក្ខទេសក្នុងការតំឡើង (installation method) រឺកំហុសក្នុងការគ្រប់គ្រងការដ្ឋាន ដោយមិនបានពិនិត្យចំនុចសំខាន់ៗដែលអាចមានគ្រោះថ្នាក់ (critical points).

អគារដែកជាទូរទៅមានភាពយោលខ្លាំងជាងអគារបេតុង, តែអគារនេះប្រហែលមិនយោលខ្លាំងទេមុនពេលបាក់ ត្បិតបើមានកំរិតយោលខ្លាំងនោះកម្មករនឹងដឹងមុន ហើយរត់ចេញ។ មិនយោលខ្លាំងមែនតែដោយសារបន្ទុកឥដ្ឋរាប់តោនជាមួយនឹងរំយោលតិចតួច ក៏បានបង្កើតថាមពលខ្លាំងទាញអគារទាំងមូលអោយរលំទៅម្ខាងបានដែរ។

បើតាមមើលតាមរូបភាព សសរអគារនេះដូចជា I-Beam មិនមែន H-Beam ។ បើពិតដូច្នេះមែន នោះវាជាកំហុសធំ១ដែរ ត្បិត I-Beam មានភាពរឹងមាំតែមុខម្ខាង ឯម្ខាងទៀតខ្សោយខ្លាំង។ បើភាពយោលនៃអគារងាកទៅទិសដែលសសរI-Beamមានភាពខ្សោយហើយអ្នកឌីសាញមិនបានប្រើខ្សែរកាបរឺធ្នឹងទ្រេត(diagonal members)ដើម្បីជួយពង្រឹងទេ នោះការបាក់ដោយសារ sway-structure នឹងកើតមានឡើង។ វាជាកំហុសឌីសាញ១ដែលអ្នកឌីសាញភាគច្រើនមិនបានគិតដល់។
នៅទីផ្សារI-BeamមានតំលៃធូរជាងH-Beamច្រើនគួរសមដែរ។
Just share my small knowledge in building structure” .

Sunday, June 23, 2019

រថយន្ត​តម្លៃ​ ១ ពាន់​ដុល្លារ​ រក​ច្រក​ចូល​ទីផ្សារ​កម្ពុជា​ ដល់ណាហើយ? (មានវីដេអូ)

​ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​ចំនួន​ ៥១​របស់​ចិន​ កំពុង​ស្វែង​រក​គូ​ដៃ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់រថយន្ត​ខ្នាត​តូច​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​មាន​ឈ្មោះថា​ Solo ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ តឺ​ចូវ​ ប្រទេស​ចិន​។

រថយន្ត​គំរូ​របស់​ក្រុមហ៊ុន Solo
នៅ​ក្នុង​ជំនួប​វិនយោគិនពីប្រទេសចិនក្នុងកម្មវិធីផ្លូវសូត្រសមុទ្រកាលពីពេលកន្លងទៅ លោក​ឧកញ៉ា ​ពុង ឃាវសែ​​ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជាបាន​ឲ្យងដឹងថា ​ក្រុមហ៊ុន​ Solo ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ខា្នត​តូច ដើរ​ដោយ​អគ្គិសនី គ្រោង​នាំ​យក​រថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១ពាន់ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ហើយ​ពេល​នេះ​គឺ​កំពុង​ស្វែង​រក​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ហក់​ចូល​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​បំផុត​។
គូស​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះបានផលិតរថយន្តអគ្គិសនីរហូតដល់ ១ លាន​គ្រឿង​និងផ្គត់ផ្គង់តាមបណ្ដាប្រទេសមួយចំនួន។​​ ដោយ​ឡែក​សម្រាប់ទីផ្សារកម្ពុជានៅមិនទាន់ដាក់ឲ្យដំណើការនៅឡើយទេ។
លក្ខណៈ​ពិសេស​នៃ​រថយន្ត​នេះ​គឺចំណាយ​តិច​តែ​ ១ ដុល្លារ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់​ទៅ​ ១០០​គីឡូម៉ែត្រ​៕​​



សាកទៅម្តងមើល៍ នៅខេត្តកណ្តាលយើងតើ ! រមណីយដ្ឋាន «ភូមិផ្កាត្រកួន» ទើបនឹងបង្កើតថ្មី ទេសភាពស្អាតកប់



បើទោះបីជាខេត្តកណ្តាល មិនសូវសម្បូររមណីយដ្ឋានវប្បធម៌ច្រើនដូចនៅតាមបណ្តាខេត្តផ្សេងៗក្តី ក៏ខេត្តដែលហ៊ុំព័ន្ធ រាជធានីភ្នំពេញមួយនេះ សម្បូរទៅដោយទេសភាពធម្មជាតិយ៉ាងច្រើន ដែលអាចឱ្យគេកែច្នៃបានទៅជារមណីយដ្ឋានទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរផងដែរ ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន ជារមណីយដ្ឋានថ្មីមួយទៀត ដែលទើបបង្កើតថ្មីនៅ ឆ្នាំ ២០១៩ នេះប៉ុណ្ណោះ ។ រមណីយដ្ឋាននេះមានទីតាំង​ស្ថិត​នៅក្នុង ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បើយើងធ្វើដំណើរ​តាមផ្លូវ​ជាតិលេខ ២១A ពីទួល​ក្រសាំងមករមណីយដ្ឋាន​នេះ មានចម្ងាយ​ប្រមាណជា ​២០ គីឡូម៉ែត តែបើសិន​ជាធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២១ រមណីយដ្ឋាន​នេះមាន​ចម្ងាយ ២៧ គីឡូម៉ែត ​ដោយត្រូវ​វាងកោះ​អន្លុងចិន និង ជិះកាត់​តាមកោះ​ក្របី  ទើបដល់ រមណីយដ្ឋានផ្កាត្រកួននេះ ។

នៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន មានទូកាយ៉ាក សម្រាប់ភ្ញៀវអុំកម្សាន្ត ហើយនៅទីនោះមានច្បារដំណាំ សួនផ្កាជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ ក្រៅពីនេះ គេក៏បានតុបតែងជាសួនច្បារ យ៉ាងស្រស់ស្អាត គួរជាទីគយគន្ធផងដែរ ៕

















បង្ហាញ​មុខ អ្នក​បង្កើត​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​​​​​​​​​​


ម៉ាក​រថយន្ត​​លំដាប់​អន្តរជាតិ​ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុសសាយ​លើ​ពិភពលោក​រួម​មាន​ដូច​ជា Rolls-Royce, Lamborghini, Ferrari, Toyota, Lexus, BMW, Audi និង Porsche ជា​ដើម។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ថា​នរណា​ជា​អ្នក​បង្កើត​ម៉ាក​សញ្ញា​រថយន្ត​ល្បីៗ​ទាំង​នេះ។ ត​ទៅ​នេះ Sabay នឹង​បង្ហាញ​ឲ្យ​បាន​ស្គាល់៖
​​Audi​

បង្កើត​ឡើង​ដោយ​លោក​ August Horch ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​តាំង​ពី​​ថ្ងៃ​ទី​ ២៥ ខែ​មេសា​ ឆ្នាំ​ ១៩១០។ លោក August កើត​នៅ​ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​ទី​ ១២ ខែ​តុលា ឆ្នាំ​ ១៨៦៨ និង បាត់​បង់​ជីវិត​ថ្ងៃ​ទី​ ៣ ខែ​កុម្ភៈ​ ឆ្នាំ ១៩៥១ នៅ​អាយុ​ ៨២ ឆ្នាំ។
BMW (Bayerische Motoren Werke AG)

លើខាងឆ្វេងលោក Karl, ក្រោមខាងឆ្វេងលោក Camillo និង ខាង​ស្ដាំ​លោក Franz


​​​​​ នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ​ ១៩១៦ ជា​ការ​ចាប់​កំណើត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ BMW ដែល​មាន​ការ​រួម​បង្កើត​ឡើង​ដោយ​លោក Franz Josef Popp កើត​នៅ​ប្រទេស​អូទ្រីស, លោក Karl Friedrich Rapp កើត​នៅ​អាល្លឺម៉ង់ និង លោក Camillo Castiglioni កើត​នៅ​ប្រទេស​អ៊ីតាលី។
Bugatti

ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ​បង្កើត​​ឡើង​នៅ​ឆ្នាំ​ ១៩០៩ ដោយ​លោក​ Ettore Bugatti ដែល​ចាប់​កំណើត​នៅ​ប្រទេស​អ៊ីតាលី​ផ្ទាល់។ នៅ​ឆ្នាំ​ ១៩៦៣ ក្រុមហ៊ុន​ Bugatti នេះ​ក៏​បាន​បាត់​បង់​ជីវិត​ទៅ​វិញ​ដោយ​សារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ១៩៩៨ ម៉ាក​សញ្ញា​ Bugatti បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ ក្រោយ​ពី​ក្រុមហ៊ុន​ Volkswagen Group ទិញ​យក​ម៉ាក​សញ្ញា​នេះ​បាន​សម្រេច និង​បន្ត​ការ​ផលិត​រថយន្ត​ម៉ាក Bugatti។
Ferrari

​​នេះ​ក៏​ជា​​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ដ៏​ល្បី​មួយ​ដែរ ដែល​បាន​ចាប់​ដំណើរ​ដំបូង​នា​​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​ ឆ្នាំ​ ១៩៣៩ ក្រោម​ការ​បង្កើត​របស់​លោក​ Enzo Ferrari ដែល​កើត​នៅ​ប្រទេស​អ៊ីតាលី។ មក​ទល់​ពេល​នេះ​​រថយន្ត​ម៉ាក​ Ferrari ផលិត​ចេញ​បាន​ ៨ ០១៤ គ្រឿង​ ហើយ​ចំណូល​សម្រាប់​ឆ្នាំ​ ២០១៦ គឺ​មាន​ប្រមាណ​ ៣,៤៧ ពាន់​លាន​ដុល្លារ។
Honda

លោក Coichiro Honda (ឆ្វេង) និង Takeo Fujisawa (ស្ដាំ)


និយាយ​ដល់​ក្រុមហ៊ុន​ Honda មនុស្ស​មួយ​ចំនួន​តូច​ច្បាស់​ជា​ស្គាល់​ថា​វា​បង្កើត​ឡើង​ដោយលោក​ Soichiro Honda ប៉ុន្តែ​តាម​ពិត​ក៏​មាន​ការ​ចូល​រួម​ចំណែក​ពីលោក​ Takeo Fujisawa​ ផង​ដែរ។ Honda មិន​ត្រឹម​ជា​ម៉ាក​សញ្ញា​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ម៉ាក​សញ្ញា​ម៉ូតូ​ដ៏​ល្បី​មួយ​ដែរ រួម​ទាំង​ជា​ម៉ាក​ផលិតផល​អេឡិចត្រូនិក​ជា​ច្រើន​ទៀត។ ក្រុមហ៊ុន​ Honda ចាប់​កំណើត​ឡើង​នា​ខែ​តុលា ឆ្នាំ​ ១៩៤៦។
Lamborghini

លោក​ Ferruccio Lamborghini


​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ​​​បង្កើត​ឡើង​​នៅ​ឆ្នាំ​ ១៩៦៣ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ Ferruccio Lamborghini ​ជា​កូន​កសិករ​សញ្ជាតិ​អ៊ីតាលី។ នៅ​ឆ្នាំ​ ១៩៩៨ ក្រុមហ៊ុន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ Volkswagen Group ដោយ​ត្រូវ​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន​ Audi ដែល​ Audi ជា​សាខា​មួយ​របស់​ Volkswagen Group។
Mercedes-Benz

លោក Karl Benz (ឆ្វេង) និង Gottlieb Daimler (ស្ដាំ)


ក្រុមហ៊ុន​រថយន្ត​ដ៏​ល្បី​នេះ​មាន​អាយុ​កាល​រាង​ចំណាស់​ដែរ​ដោយ​កកើត​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មិថុនា​ ឆ្នាំ​ ១៩២៦ ក្រោម​ការ​បង្កើត​របស់​លោក Karl Benz និង Gottlieb Daimler ដោយ​សុទ្ធ​តែ​ចាប់​កំណើត​នៅ​ប្រទេស​អាល្លឺម៉ង់។
Porsche

ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ​យក​តាម​​ឈ្មោះ​របស់​អ្នក​បង្កើត​ផ្ទាល់​គឺ​លោក​ Ferdinand Porsche ដោយ​គាត់​បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ឆ្នាំ​ ១៩៣១។ ក្រុមហ៊ុន​នេះ​​បច្ចុប្បន្ន​ក៏​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ក្រុមហ៊ុន​ Volkswagen Group ដែរ ក្រោយ​ពី​ត្រូវ​បាន​ Volkswagen Group ទិញ​យក​បាន​សម្រេច​នៅ​ខែ​សីហា​ ឆ្នាំ​ ២០១២។
Rolls-Royce Motor Car Limited

លោក​​ Torsten Müller-Ötvös


ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៨ ដោយ​ក្រុមហ៊ុន​រថយន្ត​ BMW។ បច្ចុប្បន្ន​នេះ​ Rolls-Royce ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​ Torsten Müller-Ötvös ដែល​ជា​នាយក​ប្រតិបត្តិ​ ហើយ​ភាគ​ច្រើន​ផលិត​រថយន្ត​តាម​ការ​កុម្ម៉ង់​របស់​មហា​សេដ្ឋី។
​​Toyota

លោក​ Kiichiro Toyoda


ជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ដ៏​ល្បី​ជាង​គេ​ដែល​បង្កើត​ឡើង​ដោយ​លោក​ Kiichiro Toyoda នៅ​ថ្ងៃ​ទី​ ២៨ ខែ​សីហា​ ឆ្នាំ​ ១៩៣៧។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ Toyota ថែម​ជា​ម្ចាស់​ម៉ាក​សញ្ញា​រថយន្ត​ Lexus ដែល​បង្កើត​នៅ​ឆ្នាំ​ ១៩៨៩ ទៀត​ផង។
​​Volkswagen Group

​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​នា​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ១៩៣៧ ដោយ​​អង្គភាព​កង​កម្លាំង​ជួរ​មុខ​របស់​អាល្លឺម៉ង់។ ដូច​បាន​បង្ហាញ​ខ្លះៗ​ខាង​លើ​ក្រុមហ៊ុន​នេះ​មាន​កាន់​កាប់​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​​រួម​មាន​ Audi, Lamborghini, Bentley, Bugatti និង Porsche ជា​ដើម។ កាល​ពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​នេះ​បាន​ឡើង​លើ​ Toyota គ្រង​តំណែង​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​ក្នុង​លោក៕