នៅទីបំផុត Valve បានបញ្ចេញនូវហ្គេម Dota Underlords សម្រាប់លេងលើស្មាតហ្វូន iOS និង Android ហើយ បន្ទាប់ពីត្រូវបានផ្តាច់ខ្លួន ចេញពីក្នុងហ្គេម Dota 2 ដែលជាវគ្គដ៏ល្បីល្បាញ មានឈ្មោះហៅថា Auto Chess ផងដែរ។ ចំណែកឯលក្ខណៈពិសេស នៃហ្គេមថ្មីមួយនេះ គឺការទទួលយកជ័យជម្នះ មិនសំខាន់ទៅលើ ចលនាដៃរហ័សដូចហ្គេម Dota 2 នោះទេ ដោយឡែកផ្ដោតខ្លាំង ទៅលើយុទ្ធសាស្រ្ដល្អ គិតទុកជាមុនតែម្ដង។
Valve បាននិយាយប្រាប់ថា ហ្គេម Dota Underlords នឹងដាក់ឲ្យអ្នកលេង ជួបជាមួយនឹង គូប្រជែងចំនួន 7 នាក់ក្នុងសមរភូមិប្រយុទ្ធ ដោយប្រើភាពប៉ិនប្រសប់ របស់អ្នកលេងទាំងអស់ ដើម្បីធ្វើការកសាង, ការរួមផ្សំវត្ថុធាតុ ហើយនិងការពង្រឹងទ័ព ក្នុងការច្បាំងដណ្តើមយក ជ័យជំនះសម្រាប់ទីក្រុង White Spire ផងដែរ។ Drodo Studio បានបញ្ចេញវគ្គ Auto Class សម្រាប់ហ្គេម Dota 2 នៅលើកុំព្យូទ័រ PC កាលពីខែមករា ឆ្នាំ 2019 ដោយមិនបានយូរប៉ុន្មានផង ក៏មានអ្នកលេងជាច្រើន បានចាប់អារម្មណ៍ នៃវគ្គថ្មីនេះយ៉ាងខ្លាំង និងព្រមទាំងទទួលបាន ចំនួនទាញយក រហូតដល់ទៅ រាប់លានដងឯណោះ។ ហេតុតែទទួលបាន ភាពពេញនិយមនេះ គឺបានធ្វើឲ្យហ្គេម Dota 2 បង្វែរក្លាយទៅជា ហ្គេមអុកទៅវិញ ប៉ុន្ដែក្ដារអុកស៊េរីថ្មីនេះ អាចឲ្យមនុស្យចំនួន 8 នាក់ធ្វើការលេង ក្នុងពេលតែមួយ បានថែមទៀតផង។
វគ្គ Auto Chess បានផ្ដល់ជូននូវ របៀបលេងជាច្រើន និងយុទ្ធសាស្រ្តពិបាកៗ ក៏ប៉ុន្ដែការលេងជាក់ស្ដែង គឺមានចលនាយឺតជាង Dota 2 តែប៉ុណ្ណោះ។ កាលពីខែឧសភា Drodo Studio បានចាប់ផ្ដើមបំបែកខ្លួន ចេញពីហ្គេម Dota 2 ដោយបង្កើតហ្គេមនេះ សម្រាប់លេងលើស្មាតហ្វូន ហើយអ្វីដែលចៃដន្យ នោះគឺថាក្រុមហ៊ុន Riot Games (League of Legends) ក៏បានប្រកាសថា ខ្លួននឹងអាចបញ្ចេញ ហ្គេមស្រដៀងនេះ នៅចុងខែមិថុនា ថែមទៀតផង។ បន្ទាប់ពីបានធ្វើការ បង្ហើបកាលពីសប្ដាហ៍មុន Valve ក៏និយាយថា កំពុងមានគម្រោង បញ្ចេញឲ្យតេស្ដលេង នៅក្នុងជំនាន់សាកល្បង (Beta) ជាសាធារណៈតែម្ដង ប៉ុន្ដែមិនទាន់ប្រាប់ថា នៅពេលណានោះឡើយ ដោយនឹងប្រាប់បន្ថែម ក្នុងពេលឆាប់ៗនេះ។
លើសពីនេះទៅទៀត នៅក្នុងសេចក្ដីប្រកាស Valve បានសរសេរបញ្ជាក់ថា ខ្លួននឹងបន្ថែមតារាង Ranked ដែលអាចធ្វើការលេងបាន លើគ្រប់ឧបករណ៍ទាំងអស់ ដូច្នេះគឺមានន័យថា លោកអ្នកនឹងអាច លេងនៅលើកុំព្យូទ័រ PC ជាមួយនឹងអ្នកលេង ដទៃផ្សេងៗទៀត នៅលើស្មាតហ្វូនផងដែរ ហើយទិន្នន័យក្នុងហ្គេម នឹងត្រូវបានរក្សាទុក ក្នុង គណនីរបស់អ្នក ជាប់រហូត។
No comments:
Post a Comment