ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែរជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខរថយន្តប្រណិត Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ពោធជាផ្លូវការនៅរថយន្តប្រណិត Range Rover Evoque 2020 រចនាឡើងថ្មីខុសពីម៉ូដែលមុនៗដែលទំហំម៉ាស៊ីន 2.0 លីត្រមានទាំងសាំងនឹងម៉ាស៊ូត។

កម្លាំងម៉ាស៊ីនខ្លាំង 0 ទៅ 100 គីឡូម៉ែត្រចំណាយពេលតែ 7.5 វិនាទី។ ជារថយន្តសន្សំសំចៃប្រេង 100គីឡូម៉ែត្រស៊ីប្រេង 7.7លីត្រ។ រាល់ការបើកបរផ្លូវឆ្ងាយកៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនើបដែរអាចបញ្ជាឱ្យត្រជាក់ រឺក្តៅបានតាមតម្រូវការរបស់លោកអ្នក។ ប្រពន្ធសំឡេងបច្ចេកវិទ្យាអង់គ្លេស MeridianSurround Sound System ជាមួយបចេ្ចកវិទ្យា IncontrolTouch Pro ដែរធ្វើឱ្យលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។លោកអ្នកអាចធ្វើការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា AdvanceTow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មើលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រើនដែរបាំងមិនអាចឱ្យលោកអ្នកមើលក្រោយបាន។បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេង រឺអស់កម្លាំងនៅពេលបើកបរដែរនឹងជួយឱ្យលោកអ្នករឹតតែមានផាសុខភាពពេលបើកបររថយន្ត។ កាមេរ៉ា 360ដឺក្រេរួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា Clearsight grown view អាចឱ្យលោកអ្នកមើលឃើញនៅបាតរថយន្តជុំវិញកង់ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបើកបរគ្រប់ស្ថានភាពផ្លូវ។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambodia

No comments:
Post a Comment