Monday, June 17, 2019

Call of Duty: Mobile ដាក់​អោយ​ទាញ​យក​នៅ​លើ App Store និង Play Store សម្រាប់​ប្រទេស​​អូស្ត្រាលី​ហើយ

 

ហ្គេមបាញ់គ្នាដ៏ពេញនិយម នៅលើប្រភេទម៉ាស៊ីនហ្គេម និង PC ទីបំផុតបានចេញសម្រាប់ ស្មាតហ្វូនហើយនោះគឺ Call of Duty ។ កាលពីប៉ុន្មានសប្តាហ៍មុន យើងបានចេញផ្សាយ ពីរបៀបតម្លើងរួចមកហើយនៅលើ Android តែលើកនេះវាអាចលេង បានទាំង​នៅ​លើ iOS រាប់បញ្ចូលទាំង iPhone និង iPad ថែមទៀតផង។
 


បន្ទាប់ពី Call of Duty: Mobile បានបើកឱ្យលេងនៅឯប្រទេសឥណ្ឌា មួយរយៈមកពេលនេះ Activision បានសម្រេចចេញវានៅ​លើ Server ​សម្រាប់ ប្រទេសអូស្ត្រាលីបន្ថែមទៀត។ ស្របគ្នានេះដែរពួកគេ ក៏បានអនុញ្ញាត្តិឱ្យ អ្នកប្រើ iOS អាចធ្វើការទាញយកទៅលេងបានផងដែរ ដោយអាចទាញយកផ្ទាល់ ពីផ្សារអេឡិចត្រូនិចនៅ អូស្ត្រាលីតែប៉ុណ្ណោះ។ រីឯសម្រាប់ Android ក៏ដូចគ្នាដែរហើយ បើអ្នកបានទាញយក និងតម្លើងរួចនោះអ្នកក៏អាចសាក ប្តូរទៅសើវើអូស្ត្រាលី ក៏បានដូចគ្នា។ បែបនេះគឺជាសញ្ញាដ៏ល្អមួយ ដែលអាច​បញ្ជាក់​ថា​​ឆាប់ៗ​នេះ COD: Mobile នឹងពង្រីកសឺវើរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗជាក់ជាមិនខានហើយសម្រាប់ ប្រទេសយើងក៏​នឹង​មក​ដល់ ឆាប់ៗ​នេះ​ដូច​គ្នាដែរមើលទៅ។
 


សរុបមក Call of Duty: Mobile ចាប់ផ្តើមពង្រីកទីផ្សារអ្នកលេងហើយ ដែលសញ្ញានេះបញ្ជាក់ថាហ្គេមចាប់ផ្តើមមានស្ថេរភាព អាចដំណើរការល្អនៅលើ Mobile Platform ។ ដូច្នេះក្នុងពេលឆាប់ៗខាងមុខនេះ វាអាចនឹងចេញសម្រាប់អ្នកលេង នៅក្នុងស្រុកយើងជាក់ជាមិនខាន។

No comments:

Post a Comment