Sunday, June 23, 2019

សាកទៅម្តងមើល៍ នៅខេត្តកណ្តាលយើងតើ ! រមណីយដ្ឋាន «ភូមិផ្កាត្រកួន» ទើបនឹងបង្កើតថ្មី ទេសភាពស្អាតកប់



បើទោះបីជាខេត្តកណ្តាល មិនសូវសម្បូររមណីយដ្ឋានវប្បធម៌ច្រើនដូចនៅតាមបណ្តាខេត្តផ្សេងៗក្តី ក៏ខេត្តដែលហ៊ុំព័ន្ធ រាជធានីភ្នំពេញមួយនេះ សម្បូរទៅដោយទេសភាពធម្មជាតិយ៉ាងច្រើន ដែលអាចឱ្យគេកែច្នៃបានទៅជារមណីយដ្ឋានទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរផងដែរ ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន ជារមណីយដ្ឋានថ្មីមួយទៀត ដែលទើបបង្កើតថ្មីនៅ ឆ្នាំ ២០១៩ នេះប៉ុណ្ណោះ ។ រមណីយដ្ឋាននេះមានទីតាំង​ស្ថិត​នៅក្នុង ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បើយើងធ្វើដំណើរ​តាមផ្លូវ​ជាតិលេខ ២១A ពីទួល​ក្រសាំងមករមណីយដ្ឋាន​នេះ មានចម្ងាយ​ប្រមាណជា ​២០ គីឡូម៉ែត តែបើសិន​ជាធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២១ រមណីយដ្ឋាន​នេះមាន​ចម្ងាយ ២៧ គីឡូម៉ែត ​ដោយត្រូវ​វាងកោះ​អន្លុងចិន និង ជិះកាត់​តាមកោះ​ក្របី  ទើបដល់ រមណីយដ្ឋានផ្កាត្រកួននេះ ។

នៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន មានទូកាយ៉ាក សម្រាប់ភ្ញៀវអុំកម្សាន្ត ហើយនៅទីនោះមានច្បារដំណាំ សួនផ្កាជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ ក្រៅពីនេះ គេក៏បានតុបតែងជាសួនច្បារ យ៉ាងស្រស់ស្អាត គួរជាទីគយគន្ធផងដែរ ៕

















No comments:

Post a Comment