Monday, June 17, 2019

លេចធ្លាយរូប Galaxy Note 10 បង្ហាញអេក្រង់ដ៏ធំលាតពេញគែម និង កាមេរ៉ាក្រោយ ៣ គ្រាប់


ដោយផ្អែកលើពាក្យចចាមអារ៉ាម ទាក់ទងនឹងស្មាតហ្វូន Galaxy Note 10 គឺបានបង្ហាញថា Samsung កំពុងព្យាយាមយក បច្ចេកវិទ្យាទំនើបថ្មីៗ មកបំពាក់លើត្រកូល Note ស៊េរីឆ្នាំ ២០១៩ នេះតែម្ដង។ បើយើងមើលរូបរាង Concept ថ្មីនេះ ស្មាតហ្វូនម៉ូឌែល Galaxy Note 10 គឺត្រូវបានរំពឹងទុកថា នឹងមានកាមេរ៉ាសម្រាប់ថត Selfie អេក្រង់ប្រជ្រុយបែប Infinity-O ស្ថិតនៅចំកណ្តាល  ខុសពីស្មាតហ្វូនម៉ូឌែល Galaxy S10 ប៉ុន្ដែសេនស័រកាមេរ៉ា នឹងត្រូវបានធ្វើឲ្យ មានទំហំតូចជាងមុន  ដើម្បីអោយអេក្រង់លាតធំ កាត់បន្ថយគែមលើក្រោម សល់កាន់តែខ្លី ។


ចំពោះកាណុងកាមេរ៉ាវិញ កាន់តែប្លែក តែម្តង ដោយលើកនេះ Samsung បាន រចនាមក នៅផ្ទៃចំហៀងតួខ្លួន រាងបញ្ឈរចុះក្រោម មិនមែនជាម៉ូតផ្តេក ដូចរូបគំរូមុនឡើយ។ ក្នុងនោះ គេបានឌីហ្សាញបន្ថែម លើជម្រើសពណ៌ផ្សេងៗគ្នា ផងដែរ ជាមួយការរំលេចពណ៌ កាន់តែស្រស់ស្អាត និងកាន់តែគួរឲ្យទាក់ចិត្ត។


រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន របាយការណ៍ថ្មីថា បច្ចេកវិទ្យាសាកថ្មលឿន ដល់ទៅកម្រិត 45W ក៏នឹងអាចត្រូវបាន ភ្ជាប់មកជាមួយ ថែមទៀតផង។


ត្រកូល Note និង Galaxy ផ្សេងៗ ចេញលក់ នៅក្នុងឆ្នាំ ២០១៩ នេះ នឹងត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាបណ្ដាញប្រព័ន្ធ 5G ថ្មីទាំងអស់តែម្ដង”។  ក្រៅពីនេះទៀត ស្មាតហ្វូនម៉ូឌែល Galaxy Note 10 ក៏ត្រូវបានរំពឹងទុកថា នឹងអាចមានភ្ជាប់ មកជាមួយ UFS 3.0 (ល្បឿនលឿនបំផុត)។



No comments:

Post a Comment