ក្រុមហ៊ុន Apple បានប្រកាសចេញនូវ iOS 13 ជំនាន់សាកល្បង (Beta) សម្រាប់អ្នកអភិវឌ្ឍចាប់ផ្ដើមធ្វើតេស្តសាកល្បង នៅលើទូរសព្ទដៃ iPhone និង iPad ហើយវាក៏ជាប្រព័ន្ធប្រតិបត្តិការត្រូវបំពាក់លើ iPhone ជំនាន់ក្រោយរបស់ Apple នៅឆ្នាំនេះផងដែរ។

សំរាប់ iOS 13 នៅលើ iPad , Apple បានណែនាំនូវប្រព័ន្ធដំណើរការថ្មីគឺ iPad OS វាមានលក្ខណៈពិសេសដោយបន្ថែមនូវមុខងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ iPad ។ ការអាប់ដេតថ្មីនឹងមកដល់នៅខែកញ្ញាជាមួយនឹងទូរស័ព្ទ iPhone និង iPad ដូចខាងក្រោម៖
2019 iPhone Models
iPhone Xs
iPhone Xs Max
iPhone XR
iPhone X
iPhone 8
iPhone 8 Plus
iPhone 7
iPhone 7 Plus
iPhone 6s
iPhone 6s Plus
iPhone SE
12.9-inch iPad Pro
11-inch iPad Pro
10.5-inch iPad Pro
9.7-inch iPad Pro
iPad (6th generation)
iPad (5th generation)
iPad mini (5th generation)
iPad mini 4
iPad Air (3rd generation)
iPad Air 2
ហើយកាលពីខែមុនក្រុមហ៊ុន Google ក៏បានបញ្ចេញកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនគឺ Android Q ជំនាន់សាកល្បងផងដែរ។ អ្វីដែល iOS 13 មានគឺ មានចំនុចពិសេស 9 ដែលអាចធ្វើអោយអ្នកកំពុងប្រើប្រាស់ស្មាតហ្វូន ឬ ថេបប្លេតច្រណែនបាន រួមមាន ៖
កម្មវិធីកាត់វីដេអូ ភ្ជាប់មករួចជាស្រេច

iOS 13 អនុញ្ញាតិអោយអ្នកប្រើប្រាស់ធ្វើការកែសម្រួល និង កំណត់ Settings ព្រមទាំង Add Filter មួយចំនួន ដោយពុំចាំបាច់ តម្លើងកម្មវិធីពីខាងក្រៅ ឬ ទាញយកពី App Store ឡើយ។
មុខងារកែរូបភាព ដែលមានសមត្ថភាព លុបបំបាត់ Noise

នេះគឺជាលក្ខណៈពិសេសមួយទៀតដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធ iOS 13. បន្ទាប់ពីលោកអ្នកថតរូបរួច អាចធ្វើការEditលើរូបភាព ដើម្បីលុបបំបាត់គ្រាប់អុច (Noise Reduction)នៃរូបភាព ដោយកម្មវិធី Photo ផ្ទាល់តែម្ដង។
កាន់តែសុវត្ថិភាពជាមួយនឹងលាក់អ៊ីម៉ែលរបស់អ្នក

Apple បានផ្លាស់ប្ដូរពីវិធី Sign-In អោយមានសុវត្ថិភាពរឹតតែប្រសើរគឺ ‘Sign-in with Apple’ ទោះបីជា ជាអ្នក Sign-In លើវេបសាយ ឬ Apps មួយចំនួនក្ដី Apple នឹងបំលែងអាសយដ្ធានអ៊ីម៉ែលដើមរបស់អ្នកជាលក្ខណៈ Private Generated ធ្វើដូចនេះ ធ្វើអោយការSign-In របស់លោកអ្នក ពុំមាននរណាម្នាក់ដឹងពី Email របស់លោកអ្នកឡើយ សុវត្ថិភាពពីការ Hacker ផ្សេងៗ។
មុខងារ Screen-Time ផ្ដល់សិទ្ធអោយលោកអ្នក Block Category នៃ Applications

មុខងារ Screen-Time មានតាំងពី iOS 12 មកម្ល៉េះ ប៉ុន្តែ iOS 13 ក្រុមហ៊ុន Apple បានធ្វើអោយមុខងារ ‘Screen Time’ នេះនៅលើទូរស័ព្ទ iPhone របស់ខ្លួន កាន់តែពិសេស គឺមិនត្រឹមតែបិទការប្រើប្រាស់ Apps ឬ Games ដូចមុននោះទេ គឺវាអនុញ្ញាតិអោយបិទលក្ខណៈ Category ទាំងមូលតែម្ដង។
ឧទាហរណ៏ថា អ្នកចង់កំណត់ iPhone iPad របស់កូនៗរបស់លោកអ្នកមិនអាចទាញយក ឬ ប្រើប្រាស់ Games ទាំងអស់ លោកអ្នកអាចបិទ Category Games នោះ iPhone/iPad នោះនឹងមិនអាចធ្វើការប្រើប្រាស់ Games ទាំងអស់តែម្ដង។ តម្រូវអោយមាន Passcode ទើបអាចប្រើប្រាស់បាន។ ខណៈ Android របស់ Google Digital Wellbeing មានលក្ខណៈពិសេសតិចទៀត និង ស្មាតហ្វូនខ្លះទៀតត្រូវបានកែច្នៃ លុបបំបាត់មិនមាន Digital Wellbeing តែម្ដង។
មុខងារ Find my iPhone / iPad / Watch / Mac រឹតតែខ្លាំង ស្វែងរកដោយ Offline

យើងបានដឹងរួចមកហើយថាមុខងារ Find-My iPhone គឺមានលក្ខណៈពិសេស និង សុវត្ថិភាពជាងស្មាតហ្វូននានាទាំងអស។ ខណៈ Google Android ទើបតែប្រកាស Android Q ក៏បានណែនាំមុខងារថ្មី ស្រដៀងនេះផងដែរ។ Find-My iPhone នៅក្នុងប្រព័ន្ធ iOS 13 វានឹងអនុញ្ញាតឱ្យអ្នកប្រើស្វែងរក iPhone, iPad និង MacBook របស់ពួកគេបាន ទោះបី iPhone /iPad / MacBook ទាំងនោះ មិនបានភ្ជាប់ Internet ក៏ដោយ។
កម្មវិធីផ្ញើសារ Message អាចធ្វើការរក្សាទុកនៅលើ Cloud ដាច់ដោយឡែកពី iCloud

កម្មវិធី Message លើ iOS 13 ថ្មីនេះ បានធ្វើការ Update ដោយរក្សាទុកគ្រប់សារទាំងអស់លើ Cloud ផ្ទាល់មួយផ្សេងទៀត ដែលបង្កភាពងាយស្រួល នៅពេលចង់ផ្ទេរបន្តទៅ iDevice ថ្មី ឬ ផ្សេងទៀត។ ខណៈកម្មវិធីសាររបស់ប្រព័ន្ធប្រតិបត្តិការ Android នៅខ្វះលក្ខណៈពិសេសនេះ។ ជាពិសេស Message លើ iOS 13 នេះក៏ទ្រទ្រង់ជាមួយមុខងារDark Mode ផងដែរ និង អាចប្រើប្រាស់ Memoji ថ្មី និង Keyboard Dark Mode បានផងដែរ។
No comments:
Post a Comment